សាវ័ក ប្រែថា អ្នកស្តាប់ឱវាទ ។ សាវ័កព្រះពុទ្ធ ឬហៅម្យ៉ាងទៀតថា ពុទ្ទបរិស័ទ គឺជាអ្នកទទួលយកការប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយយកមកប្រតិបត្តិតាម ។
សាវ័កព្រះពុទ្ធចែកជាបួនជំពូក គឺ ភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ។
ពាក្យថា ភិក្ខុ ប្រែថា សមណអ្នកសូម, សមណអ្នកខ្លាចភ័យក្នុងវដ្តសង្សារ, អ្នកខ្លាចបាបជានិច្ច ជាអ្នកព្យាយាមដុតបំផ្លាញអំពើអាក្រក់ ។ នៅក្នុងសាសនានេះ ភិក្ខុ គឺសំដៅលើអ្នកបួសដែលមានភេទឧត្តមជាងសាមណេរ ។
ខាងក្រោមនេះគឺជាព្រះនាមព្រះភិក្ខុមួយចំនួនក្នុងសម័យកាលដែលព្រះពោធិសត្វបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ
ភិក្ខុនី គឺស្រីដែលបួសជាភិក្ខុ ។ នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនសព្វថ្ងៃមិនមានទៀតទេ ។
ឧបាសក គឺជាអ្នកដល់ព្រះរតនត្រៃ ជាទីពឹងទីរលឹក គឺគ្រហស្ថដែលចូលកាន់ពុទ្ធសាសនាស៊ប់ ហើយកាន់សីលធម៌ខ្ជាប់ខ្ជួនតាមច្បាប់សម្រាប់ពុទ្ធសាសនិកជនជាគ្រហស្ថ ។
ឧបាសិកា គឺស្រី្តដែលដល់នូវព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាទីពឹងទីរលឹក ។