សុន សេន

សុន សេន
Sen in the 1970s, wearing the krama
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត(1930-06-12)12 មិថុនា 1930
Travinh, វៀតណាម
ស្លាប់15 មិថុនា 1997(1997-06-15) (អាយុ 67 ឆ្នាំ)
អន្លង់វែង, កម្ពុជា
គណបក្ស​នយោបាយខ្មែរក្រហម
ពន្ធភាពយុន យ៉ាត

សុន សេន Son Sen (ហៅសមមិត្ត ខៀវ) សុន សេន កើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាម។ ប្រពន្ធរបស់ សុន សេន ឈ្មោះ យុន យ៉ាត (ហៅសមមិត្តនារី អាត) រដ្ឋមន្ត្រីក្រសួងអប់រំ និងវប្បធម៌ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សុន សេន បានទៅសិក្សានៅប្រទេសបារាំងចន្លោះឆ្នាំ១៩៥០ និងឆ្នាំ១៩៥៦ ហើយបានចូលជាសមាជិកបក្សកុម្មុយនីស្តបារាំង។ ឆ្នាំ១៩៦៣ សុន សេន បានរត់ចូលព្រៃ គេចពីការតាមចាប់របស់ប៉ូលីស។ សុន សេន បានក្លាយទៅជាអគ្គមេបញ្ជាការកងកម្លាំងរំដោះជាតិប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៧១។ ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ សុន សេន ជាឧបនាយករដ្ឋមន្ត្រីទីបី ទទួលបន្ទុកការពារជាតិ និងគ្រប់គ្រង់ផ្ទាល់ទៅលើមន្ទីរស២១។ សុន សេន និងក្រុមគ្រួសារត្រូវបានសម្លាប់តាមបញ្ជារបស់ ប៉ុល ពត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៧។

ឯកសារយោង

[កែប្រែ]