ស៊ីន សុីសាមុត | |
---|---|
ព័ត៌មានផ្ទៃខាងក្រោយ | |
ឈ្មោះកំណើត | ស៊ីន សុីសាមុត |
កើត | ២៣ សីហា ១៩៣៣ ឆ្នាំរកា ខេត្តស្ទឹងត្រែង |
ដើមកំណើត | កម្ពុជា |
ស្លាប់ | ១៨ មិថុនា ១៩៧៦ ពោធ៍ទន្លេ ស្រុកកោះធំ ខេត្តកណ្ដាល |
អាជីព | អ្នកចម្រៀង និង ជាអ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធទំនុកភ្លេង និង ជាអ្នកសម្រួលតន្ត្រី ជាតន្ត្រីករ និង ផលិតករខ្សែភាពយន្ត |
ឧបករណ៍ភ្លេង | (កូដទ្រ) (ផ្លុំបុី) (គោះឈឹង) (កូដវីយូឡុង) និង (Mandolin) ប្រភេទកូនហ្គីតា |
ឆ្នាំសកម្ម | ១៩៥៣-១៩៧៦ |
ស្លាកតន្ត្រី | ថាសចម្រៀង រាជសីហ៍ (១៩៥៣-១៩៥៥) ថាសចម្រៀង វត្តភ្នំ (១៩៥៦-១៩៦៥) |
ស៊ីន ស៊ីសាមុត (អង់គ្លេស: Sinn Sisamouth) កេីតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ លោកគឺជា អ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ លោកមានរហស្សនាមថា អធិរាជសំឡេងមាស (Emperor of the Golden Voice) ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ sa
។ លោក "ស៊ីន ស៊ីសាមុត" ទទួលមរណៈភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រស់ជាតិ អន្លង់អន្លោច សប្បាយ កម្សត់ខ្លោចផ្សារផ្សេងៗ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងជាមួយដៃគូអ្នកនិពន្ធដ៏ទៃទៀតក្នុងជំនាន់នោះ ដែលលោក "សុីន សុីសាមុត" មានបទចម្រៀងសរុប ១,២០០ បទ ក្នុងចំណោមបទចម្រៀងទាំងនោះ លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ ចំនួនជាង ៥០០ បទ ដោយស្មើនិង ៥០ អាលប៊ុម អាលប៊ុមដែលលោកបានច្រៀងនៅ ផលិតកម្មឆ្លងដែន មានចំនួន ២៥០ អាលប៊ុម ផលិតកម្មវត្តភ្នំ (Original) មានចំនួន ១៥៨ អាលប៊ុម ផលិតកម្ម Sayonara Cover ពីអ្នកចម្រៀងបរទេស មានចំនួន ៩០ អាលប៊ុម និង ផលិតកម្ម រស្មីពានមាស មានចំនួន ៥០ អាលប៊ុម ដែលជា Original Master Albums ។[១]
លោក ស៊ីន ស៊ីសាមុត កើតនៅថ្ងៃ ២៣ ខែសីហា ឆ្នាំ ១៩៣៣ នៅខេត្តស្ទឹងត្រែង ។ លោកជាកូនប្រុសពៅនិងមានបងប្អូនចំនួន ៤នាក់ (ប្រុស ២ ស្រី ២) ឪពុករបស់លោកឈ្មោះ ស៊ីន លាង ជានាយទាហ៊ានប្រចាំ ខេត្តបាត់ដំបង នៃទាហានបដិវដ្តន៍ ប្រឆាំង អាណានិគមន៍បារាំង ហើយ ឪពុករបស់លោក បានលាចាកលោក ដោយជំងឺប្រចាំកាយ ចំណែកឯម្ដាយលោក ឈ្មោះ ស៊ីន ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន ។ ក្រោយពេលឪពុករបស់លោកសាមុត មរណៈភាពមិនយូរប៉ុន្មាន ម្តាយរបស់លោក ក៏រៀបអាពាហ៍ពិពាហ៍ ម្ដងទៀត និងបានបន្សល់ទុកនូវកូន ២ នាក់ទៀត ។ លោក ស៊ីន-ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សានៃទីរួមខេត្ត នាខេត្តស្ទឹងត្រែង ពេលលោកអាយុ ៧ ឆ្នាំ ។ លោកបានរៀនឧបករណ៍តន្ត្រី (កូដទ្រ) (ផ្លុំបុី) និង (គោះឈឹង) ពីជីតារបស់លោក ដោយមាននិស្ស័យជាអ្នកសិល្បៈ លោកក៏បានហាត់រៀនបទចម្រៀង មហោរី ចម្រៀងអាយ៉ៃ ចម្រៀងយីកេ ចម្រៀងចាបុី ចម្រៀងល្ខោនបាសាក់ ផងដែរ ។ ក្រោយពេលបញ្ចប់ការសិក្សានៅ អនុវិទ្យាល័យនា ខេត្តស្ទឹងត្រែង លោកបានទៅរៀនបន្តនាក្រុងភ្នំពេញ ផ្នែកវេជ្ជសាស្ត្រ ក្នុងឆ្នាំ ១៩៥១ ជាមួយម្ដាយមីងរបស់លោក ។ ដោយសារតែលោក មាននិស្ស័យផ្នែកសិល្បៈលោកបានសុំគ្រូឡើងច្រៀងចម្រៀង ជាញឹកញាប់នៅក្នុងថ្នាក់រៀន ទេពកោសល្យ របស់លោកបានឈានទៅបង្កើតក្រុមចម្រៀងផ្ទាល់ខ្លួនក្នុងឆ្នាំ ១៩៥២ ដែលមានសមាជិកនៃក្រុមចម្រៀង ៦នាក់ ដែលសុទ្ធតែជាមិត្តរួមថ្នាក់របស់លោក ដែលក្រុមរបស់លោកមានឈ្មោះថា "រស្មីព្រះច័ន្ទ" ។ ក្រុមចម្រៀងរបស់លោក ចាប់ផ្ដើមល្បីទូទាំងសាលា នាក្រុងភ្នំពេញរហូតដល់ខាងផលិតកម្ម "រាជសីហ៍" ប្រចាំវិទ្យុជាតិកម្ពុជា អញ្ជើញក្រុមរបស់លោកទៅចូលច្រៀងក្នុងឆ្នាំ ១៩៥៣ ពេលនោះហើយដែលលោក សុីន សុីសាមុត បោះជំហានទៅក្នុងវិថីសិល្បៈនាពេលនោះរហូតដល់រូបលោកអស់ជីវិតក្នុងរបបវាលពិឃាតប៉ុល ពត ក្នុងឆ្នាំ ១៩៧៦ ។[២]
ភាពជោគជ័យ និង សមិទ្ធិផល
ឆ្នាំ | ប្រភេទពាន | កំណត់ត្រា | លទ្ធផល | ស្ថាប័នផ្សព្វផ្សាយ |
1953 | Top 1 Singer of Cambodia | Top of Cambodia National Radio | Won | Radio National of Kampuchea [៣] |
1955 | National Choir Awards | Cambodia National Band | Won |
Royal Palace Orchestra By Queen Sisowath Kosamak [៤] |
1962 | Artist of The Year | Asian Academy Music Award | Nominated | Beijing, China (30 Countries Joined) |
1963 | Best Male Singer (Champa Battambang) |
Cambodia Artist National Song | Won | Chaktomok Theatre [៥] |
1966 | Emperor of the Golden Voice | Got Gold Medal | Nominated |
By King Norodom Sihanouk [៦] |
1969 | Best Male Artist | Cambodia National Academy Awards | Won | Preah Suramrit Theatre Phnom Penh [៧] |
2015 | Video Source Award (imdb) | Don't Think I've Forgotten: Cambodia's Lost Rock & Roll | Nominated | Houston Cinema Arts Festival [៨] |
2018 | CROSSCUT ASIA #05 Lineup | Don't Think I've Forgotten: Cambodia's Lost Rock & Roll | Nominated | Tokyo International Film Festival [៩] |
នៅអំឡុងឆ្នាំ ១៩៥៣ ក្រោយពេលលោក សុីន សុីសាមុត មានឱកាសចូលច្រៀងក្នុង ស្ថានីយ៍វិទ្យុជាតិកម្ពុជា (អង់គ្លេស: Radio National Kampuchea Archived 2021-02-26 at the វេយប៊ែខ ម៉ាស៊ីន.) ហៅកាត់ថា (R) លោកបង្ហើរសំនៀង ជាប្រភេទបទភ្លេងមហោរី នៃ របាំត្រុដិ ដើម្បីច្រៀងអបអរក្នុង ពិធីបុណ្យចូលឆ្នាំខ្មែរ បទចម្រៀងដើមដំបូងគេមានចំណងជើងថា (បងច្រៀងហៅអូន) ក្នុងអាលប៊ុម ទី១ នៃផលិតកម្ម "រាជសីហ៍" បន្ទាប់មកលោក សុីន សុីសាមុត បានច្រៀងនូវបទចម្រៀងដើមដំបូង នៃចង្វាក់រាំវង់ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា គឺបទ រាំវង់ឯករាជ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ លោក សុីន សុីសាមុត បានបន្តច្រៀងក្នុងវិទ្យុជាតិ និងបានចេញនៅបទចម្រៀងជាបន្តបន្ទាប់ ដែលជាប្រភេទបទចម្រៀងដូចជា៖ បទចម្រៀង មហោរី ចម្រៀងអាយ៉ៃ ចម្រៀងយីកេ ចម្រៀងចាបុី និងចម្រៀងល្ខោនបាសាក់ ភាពបុិនប្រសពរបស់លោកត្រូបាន ក្រសួងឃោសនាការ អញ្ញើញលោកឱ្យចូលច្រៀង ក្នុងវង្សភ្លេងព្រះបរមរាជវាំង ក្នុងឆ្នាំ ១៩៥៥ ហើយលោកក៏ទទួលបានពានរង្វាន់ក្រុមចម្រៀងជាតិ (អង់គ្លេស National Choir Awards) បំពាក់ថ្នាក់ជាកិច្ច កិត្តិយស សហមេត្រីភាព ដែលជារាជព្រះទាន របស់ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ក្នុងពេលនោះផងដែរ ។[១០]
នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។
កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថតដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស (សំដែងដោយអ្នកស្រី ឌី-សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ-ស៊ីផូ លោក ស្វាយ-សំអឿ លោក ម៉ា-ឡៅពី លោក មែរ-ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់-សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោកច្រៀងបទនិពន្ធដោយលោកវ៉ោយ-ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយអ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទបងនៅតែចាំ តាមលំនាំបទ The House of the Rising Sun, បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនាយ៉ាងជ្រាលជ្រៅទៀតផង។
នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុតបានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។
នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួកខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។
លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។ លោកស៊ីន-ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ ទោះបីជាលោកស៊ីន-ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។ ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោកមានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារសម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
បទឆ្លងឆ្លើយជាមួយ រស់ សេរីសុទ្ឋា
បទឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន
ការកត់ត្រាជាស្នាដៃនិពន្ធរបស់ លោក ស៊ីន-ស៊ីសាមុត ភាគច្រើនត្រូវបានបំផ្លាញដោយរបបខ្មែរក្រហមក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីលុបបំបាត់ឥទ្ធិពលបរទេសចេញពីសង្គមកម្ពុជាឬត្រូវបានបាត់បង់ដោយសារការពុកផុយ។ ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកប្រមូលនិងសហគ្រិនបានរកឃើញនិងថតចម្លងឯកសារថតចម្លងខ្លះរបស់គាត់បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩។
ដោយសារតែឥទ្ធិពលរបស់លោកលើតន្ត្រីខ្មែរពិតជាអស្ចារ្យ នោះគឺស៊ីន ស៊ីសាមុតនៅតែជាឈ្មោះគ្រួសារមួយនៅក្នុងប្រទេសកម្ពុជាហើយនៅតែមានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃ។ គាត់មានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងខ្សែភាពយន្តឯកសារឆ្នាំ ២០១៥ ស្តីពីប្រវត្តិសាស្ត្រតន្ត្រីប្រជាប្រិយរបស់ខ្មែរ កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់ដែលក្នុងនោះបទសម្ភាសន៍ជាច្រើនពណ៌នាថា លោក ស៊ីន-ស៊ីសាមុត ជាតន្ត្រីករខ្មែរសំខាន់បំផុតគ្រប់ពេល។ ខ្សែភាពយន្តនេះយកចំណងជើង ចេញពីបទចម្រៀងលោក ស៊ីន-ស៊ីសាមុត កុំស្មានបងភ្លេច។
ខណៈដែលស៊ីសាមុតត្រូវបានគេជឿជាក់ថាបាននិពន្ធបទចំរៀងបានច្រើនជាងមួយពាន់បទចម្រៀងជាច្រើនត្រូវបានបាត់បង់ខណៈដែលបទខ្លះទៀតត្រូវបានគេថតចម្លងនិងលក់ដោយមិនមានផលប្រយោជន៍អ្វីដល់គ្រួសាររបស់គាត់។ ប្រទេសកម្ពុជាបានអនុម័តច្បាប់រក្សាសិទ្ធិលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៣ ដែលអនុញ្ញាតឱ្យគ្រួសារទាមទារសិទ្ធិបញ្ញារបស់សិល្បករជាលើកដំបូង។ នៅឆ្នាំ ២០១៤ ក្រុមគ្រួសាររបស់លោកស៊ីសាមុតបានផ្តល់ភស្តុតាងនៃការតែងនិពន្ធហើយត្រូវបានប្រគល់សិទ្ធិជាម្ចាស់កម្មសិទ្ធិលើបទចម្រៀងចំនួន ១៨០ បទ។ ព្រឹត្តិការណ៍នេះតទទួលបានមានការអបអរសាទរនិងការប្រគំតន្ត្រីកិត្តិយស។ ទោះយ៉ាងណាប្រជាជាតិកម្ពុជាក៏បានអះអាងបទចម្រៀងរបស់ លោក ស៊ីន ស៊ីសាមុត ជាទ្រព្យសម្បត្តិរដ្ឋផងដែរនៅក្នុងការបង្ហាញមួយទៀតនៃប្រជាប្រិយភាពនិងឥទ្ធិពលរបស់គាត់។
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀត ដូចជា លោក អ៊ឹម-សុងសឺម និង អ្នកស្រីហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ (សាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦ ។ កិត្តិសព្ទរបស់តារាចម្រៀងល្បី ៗ ទាំងនេះ បានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា-ឡៅពី ដែលបាននិពន្ធបទល្បី ៗដូចជាបទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម ។ លោក ម៉ា-ឡៅពី បានលាចាកលោកនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ធបទភ្លេងទេ ។ បទចម្រៀងល្បីរបស់លោក គឺ បទកោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយនូវការបាត់បង់កោះត្រល់ទៅវៀតណាម ។ លោក អ៊ឹម-សុងសឺម និងអ្នកស្រី ហួយ-មាស តែងតែទៅតាមសម្តេច ព្រះបាទនរោត្តម-សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើម សម្រាប់កំដរបងប្អូនប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទអាកាសយាន ។ អ្នកគាំទ្រលោក សុះម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មី ៗ របស់លោក ស៊ីន-ស៊ីសាមុត ដែលចេញក្រោយទេ ។
លោកស៊ីន-ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលលោកបានសន្យា។ ពេលវេលា ឬតម្លៃដែលបាងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។ លោកមិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះលោកនិយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលលោកគ្មានកម្មវិធីសម្ដែង លោកតែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។ រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ-សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង-ឌី និងលោក សុះ-ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ-ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ-ស៊ុន។ គេនិយាយថាលោកស៊ីវ-ស៊ុន ជាលេខារបស់លោកស៊ីន-ស៊ីសាមុត។ លោក ស៊ីវ-ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន-ស៊ីសាមុត។
លោកស៊ីន-ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោកផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ លោកតែងហាត់លើកទម្ងន់រាល់ព្រឹក។ ចំណូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅរោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ លោកមានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកម្រៃ ១៥០០រៀល។ គួរបញ្ជាក់ដែរ ថាតម្លៃគុយទាវនៅសម័យនោះមានតម្លៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ លោកតែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
លោកមិនមែនជាមនុស្សរើសម្ហូបទេ។ លោកចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ លោកចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ លោកមិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំឡេងលោក។
បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។
ចម្រៀងអន្តរជាតិ កំណែប្រែជាភាសាខ្មែរ
ច្រៀងទោល់
ក
ខ
គ
ច
បទភ្លេង, ទំនុកច្រៀង និង ច្រៀងដោយលោក ស៊ីន ស៊ីសាមុត ចម្រៀងភាពយន្តរឿង ចម្រៀងឥតព្រាងទុក
ឆ
ជ
ឈ
ញ
ដ
ត
ថ
ទ
បទភ្លេង ស៊ីន ស៊ីសាមុត ទំនុកចម្រៀង ម៉ៅ ឡៅពី ដឹកនាំប្រគំភ្លេងដោយ នូ ញ៉ុង
(ក្នុងខ្សែភាពយន្តខ្មែរ រឿង ស័ង្ខសិល្ប៍ជ័យ) ច្រៀងដោយ ស៊ីន ស៊ីសាមុត
ធ
ន
ប
ផ
ព
ភ
ម
យ
រ
ល
វ
ស
ដឹកនាំភ្លេងដោយលោក ហាស់ សាឡន
អ
ឯ
ឱ
Rock on Film and tagged Cambodia, Cambodia pop culture, Don't Think I've Forgotten: Cambodia's Lost Rock and Roll, John Pirozzi
Joaana Theresa Pecore Doctor of Philosophy
Nik Cohn, The Guardian News
By Ben Sarario