ស្តេចត្រាញ់ទ្រិញ

ស្តេចត្រាញ់ទ្រិញ (Vietnamese: Chúa Trịnh; Chữ Nôm: 主鄭; ១៥៤៥–១៧៨៧) ដែលមានឋានៈជាព្រះអង្គម្ចាស់ទ្រិញ (Vietnamese: Trịnh vương; chữ Hán: 鄭王)ឬត្រូវបានស្គាល់ថាជារាជវង្សទ្រិញ ឬកុលសម្ព័ន្ធទ្រិញ (Trịnh thị; 鄭氏)គឺជាក្រុមកុលសម្ព័ន្ធអភិជនដែលគ្រប់គ្រង វៀតណាមខាងជើង (នាពេលនោះហៅថា តុងកឹង), នៅសម័យ រាជវង្សឡេចុងក្រោយ។

ពួកស្តេចត្រាញ់ទ្រិញ និងគូប្រជែងរបស់ពួកគេគឺ ពួកស្តេចត្រាញ់ង្វៀន ត្រូវបានហៅដោយប្រជារាស្រ្តខ្លួនថាជា "Chúa" (លោកម្ចាស់) និងគ្រប់គ្រងនគរ ដៃវៀត ធ្វើឲ្យអធិរាជឡេធ្លាក់ខ្លួនត្រឹមជាអំណាចនិមិត្តរូបប៉ុណ្ណោះ។ គោរមងារ “Chúa” នៅក្នុងបរិបទនេះអាចប្រៀបធៀបបានទៅនឹងគោរមងារ សូហ្កាន់ នៅជប៉ុនដែរ។ ពួកស្តេចត្រាញ់ទ្រិញជាកូនចៅពូជពង្សរបស់ ទ្រិញ ខា ដែលជាមនុស្សជំនិតរបស់អធិរាជវៀតណាមសតវត្សទី១៥ ឡេ ឡយ។ ពួកស្តេចត្រាញ់ទ្រិញចំនួន ១២នាក់បានគ្រប់គ្រងរាជការរបស់រាជវង្សឡេចុងក្រោយ និងបានគ្រប់គ្រងវៀតណាមខាងជើងអស់រយៈពេលច្រើនជាងពីរសតវត្ស។

ដើមកំណើត

[កែប្រែ]

ការលេចឡើងនៃគ្រួសារទ្រិញ

[កែប្រែ]

ក្រោយពីការចូលទីវង្គតនៃអធិរាជ ឡេ ហៀនតុង នៅឆ្នាំ១៥០៤ រាជវង្សឡេចាប់ផ្តើមធ្លាក់ចុះ។ នៅឆ្នាំ១៥២៧ មន្រ្តីរាជវាំង ម៉ាក់ ដាងឌុង បានដណ្តើមរាជបល័្លង្កពីអធិរាជ ឡេ កុងហ័ង ហើយបង្កើត រាជវង្សម៉ាក់ គ្រប់គ្រងនគរដៃវៀត។ នៅឆ្នាំ១៥៣៣ មេទ័ពដែលស្មោះស្ម័គ្រនឹងរាជវង្សឡេ ង្វៀន គីម បានងើបបះបោរប្រឆាំងនឹងរាជវង្សម៉ាក់នៅ ថាញ់ ហោ និង លើករាជវង្សឡេឲ្យសោយរាជ្យឡើងវិញ។ បន្ទាប់មកគាត់បានព្យាយាមរើសរាជបុត្រាអធិរាជឡេ ឈៀវតុង ឲ្យឡើងសោយរាជ្យ។ ដោយបានជ្រើសរើសព្រះអង្គម្ចាស់ ឡេ និញ ហើយលើកសោយរាជ្យជាអធិរាជ ឡេ ត្រាំងតុង។ ក្រោយពីជម្លោះរយៈពេល៥ឆ្នាំ ផ្នែកខាងត្បូងនៃដៃវៀតមួយភាគធំបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ រាជវង្សឡេ លើកលែងតែរាជធានី ថាំង ឡុង មួយ។

គំនូរបង្ហាញពីរាជធានី ថាំង ឡុង (ហាណូយ) មើលពីទន្លេក្រហមនៅឆ្នាំ១៦៨៥

ស្ថាបនិកនៃគ្រួសារដំបូង ទ្រិញ គាម កើតនៅស្រុកវិញឡុក ខេត្តថាញ់ហោ។ ទ្រិញ គាមបានកើតនៅក្នុងគ្រួសារក្រីក្រ។ គាត់តែងតែលួចមាន់អ្នកជិតខាងជារឿយៗ ព្រោះម្តាយគាត់ចូលចិត្តពិសាមាន់។ នៅពេលអ្នកជិតខាងដឹងម្តងៗ គេតែងតែខឹងសម្បារជាខ្លាំង។ ថ្ងៃមួយពេលទ្រីញ គាមចេញពីផ្ទះ ម្តាយរបស់គាត់ត្រូវអ្នកជិតខាងចាប់យកទៅបោះចូលក្នុងរណ្តៅជ្រៅ។ ទ្រិញ គាម ត្រឡប់មកវិញដោយបាត់ម្តាយក៏ចាប់ផ្តើមភ័យស្លន់ស្លោ។ នៅពេលគាត់រកឃើញសាកសពម្តាយ វាត្រូវបានរលួយមានដង្កូវចោះបាត់ទៅហើយ។[ត្រូវការអំណះអំណាង][citation needed] ក្រោយការស្លាប់របស់ម្តាយ គាត់បានចូលបម្រើកងទ័ពដែលច្បាំងលើករាជវង្សឡេឲ្យឡើងសោយរាជ្យវិញដឹកនាំដោយ ង្វៀន គីម ។ ដោយសារតែសមត្ថភាពរបស់គាត់ ង្វៀន គីម បានលើកកូនស្រីឈ្មោះ ង៉ុក​ បាវ​ ជាភរិយា។ នៅឆ្នាំ១៥៣៩ ទ្រិញ គាម បានឡើងឋានៈជាមេទ័ពហើយទទួលគោរមងារជា ឌុចនៃឌុក (Dực quận công)។ នៅឆ្នាំ១៥៤៥ ក្រោយការធ្វើឃាត ង្វៀន គីម ទ្រិញ គាម បានបន្តដំណែងពីឳពុកក្មេករបស់គាត់ ជាអ្នកកាន់អំណាចក្តោបក្តាប់រាជការរាជវង្សឡេ។

សង្រ្គាមស៊ីវិល ឡេ-ម៉ាក់

[កែប្រែ]

រាជការនិរទេសទៅឡានឆាង

[កែប្រែ]
កងទ័ពស្តេចត្រាញ់ទ្រិញ នៅចុងសតវត្សទី១៨

នៅឆ្នាំ១៥១៧ ម៉ាក់ ដាងដុង បានផ្តួលរំលំរាជវង្សឡេ។ ក្រុមស្មោះស្ម័គ្រនឹងរាជវង្សក្រោមការដឹកនាំរបស់ ឡេ និញ ជាព្រះញាតិវង្សម្នាក់បាននាំគ្នាភៀសខ្លួនទៅឡាវ។ ម៉ាគីសនៃអានថាញ់ ង្វៀន គីម បានប្រមែប្រមូលមនុស្សដែលនៅស្មោះស្ម័គ្រនឹងរាជវង្សឡេ ហើយបង្កើតជាកងទ័ពថ្មីដើម្បីផ្តើមបះបោរនឹង ម៉ាក ដាងដុង។ គាត់បានលើកកូនស្រីឲ្យរៀបការជាមួយ ទ្រីញ គាម។ ក្នុងកំឡុងរយៈពេល៥ឆ្នាំ តំបន់ផ្នែកខាងត្បូង ទន្លេក្រហម ទាំងអស់ធ្លាក់ក្រោមការគ្រប់គ្រងរបស់កងទ័ពង្វៀន-ទ្រិញ តែមិនអាចកាន់កាប់រាជធានីហាណូយបាន រហូតដល់រាជវង្សម៉ាក់ដួលរលំនៅឆ្នាំ១៥៩២។[ត្រូវការអំណះអំណាង][citation needed]

អធិរាជឡេសោយរាជ្យជានិមិត្តរូប

[កែប្រែ]

នៅឆ្នាំ១៥៣៩ កងទ័ពង្វៀន គីម និងទ្រិញ គាម បានត្រឡប់មក ដៃវៀត វិញហើយវាយបានខេត្ត ថាញ់ហោ ហើយលើកព្រះអង្គម្ចាស់ឡេ និញ ឲ្យសោយរាជ្យជាអធិរាជ ឡេ ត្រាំងតុង។ សង្រ្គាមបន្តកើតមានបន្តជាមួយរាជវង្សម៉ាក់ រហូតដល់មន្រ្តីតំណាងរាជវង្សមិង បានចាត់ទុកថាការដណ្តើមអំណាចរបស់ម៉ាក់ ដាងឌុងជាទង្វើមិនត្រឹមត្រូវ។ នៅឆ្នាំ១៥៣៧ ចិនបានបញ្ជូនកងទ័ពដ៏ធំមួយ មកលើករាជវង្សឡេឲ្យឡើងសោយរាជ្យវិញ។ទោះជាម៉ាក់ ដាងឌុង បានចរចារដើម្បីជៀសពីការច្បាំងជាមួយពួកមិងយ៉ាងណាក្តី ក៏គាត់ត្រូវទទួលស្គាល់អធិរាជឡេ និងការគ្រប់គ្រងរបស់ពួកង្វៀង-ទ្រីញនៅភាគខាងត្បូងវៀតណាម។ ប៉ុន្តែសម្ព័ន្ធង្វៀង-ទ្រិញ មិនព្រមទទួលស្គាល់ការគ្រប់គ្រងរបស់រាជវង្សម៉ាក់នៅវៀតណាមខាងជើងឡើយ។ នៅឆ្នាំ១៥៤១ ម៉ាក់ ដាងឌុងបានទទួលមរណភាព។

បុរសជនជាតិចិនម្នាក់ដែលធ្លាយសំពៅនៅវៀតណាមនៅឆ្នាំ១៦៨៨ ឈ្មោះ ប៉ាន ឌីងង្វី បានកត់ត្រាក្នុងសៀវភៅ "Annan ji you" ថាពួកទ្រិញបានលើករាជវង្សឡេឲ្យឡើងសោយរាជ្យវិញ ក្រោយពីវៀតណាមបានឆ្លងកាត់ព្យុះភ្លៀងដែលកើតក្រោយការរំលំរាជវង្សឡេ ហើយគេមិនអាចរកឃើញខ្សែរាជវង្សឡេ និងត្រាន់ណាដើម្បីឡើងសោយរាជ្យវិញបានសោះ។ ប៉ាន ក៏បានបញ្ជាក់ដែរថាមានតែស្តេចឡេប៉ុណ្ណោះដែលត្រូវបានពួករាជទូតឆេងចូលគាល់ មិនមែនស្តេចត្រាញ់ទ្រីញទេ។

របបផ្តាច់ការយោធាទ្រិញ

[កែប្រែ]

ការកម្ចាត់ពួកង្វៀង

[កែប្រែ]
វៀតណាមនៅប្រហែលឆ្នាំ១៥៤០ បង្ហាញពីពួកម៉ាក់គ្រប់គ្រងភាគខាងជើង (ផ្កាឈូក) ខណៈដែលសម្ព័ន្ធង្វៀន-ទ្រិញ គ្រប់គ្រងផ្នែកខាងត្បូង (លឿង)។ ចម្ប៉ា (បៃតង) គឺជាសាមន្តរដ្ឋ។

ទោះបីជាក់ស្តែង រាជវង្សម៉ាក់ នៅតែកាន់កាប់ភាគខាងជើង ទ្រីញ គាមចាប់ផ្តើមកម្ចាត់អំណាចរបស់ពួកស្តេចត្រាញ់ង្វៀន។ទោះជារាជវង្សឡេ ត្រូវបានលើកឲ្យសោយរាជ្យវិញនៅឆ្នាំ១៥៣៣យ៉ាងណាក្តី។ ង្វៀន គីម នៅតែជាប្រមុខដឹកនាំនគរ និងក្តោបក្តាប់អំណាចពិតប្រាកដ។ ដុង ចាប់ញ៉ាត់ ជាមន្ត្រីដែលតែងតាំងដោយពួកម៉ាក់ឲ្យគ្រប់គ្រងបន្ទាយតាយដូ នៅខេត្តថាញ់ហោ បានសម្រេចចុះចូលទៅពួកឡេនៅពេលង្វៀន គីម វាយដណ្តើមខេត្តនេះមកវិញនៅឆ្នាំ១៥៤៣។

ក្រោយពេលវាយបានបន្ទាយតាយដូ និងបន្តដំណើរទៅវាយនិញប៊ិញ នៅថ្ងៃទី២០ ឧសភា ១៥៤៥ ដុង ចាប់ញ៉ាត់ បានអញ្ជើញមេទ័ពគីមឲ្យទស្សនាជំរុំកងទ័ពរបស់គាត់។ នៅពេលនោះដោយសារអាកាសធាតុក្តៅ ដុង ចាប់ញ៉ាត់បានជូនឳឡឹកឲ្យមេទ័ពគីមទទួលទាន។ ក្រោយត្រឡប់ពីលៀងសាយភោជន៍ ង្វៀន គីម បានធ្លាក់ខ្លួនឈឺហើយស្លាប់ភ្លាមមួយរំពេច។ ដុង ចាប់ញ៉ាត់បានចុះចូលជាមួយរាជវង្សម៉ាក់ម្តងទៀត។

រាជការបានធ្លាក់ចូលភាពច្របូកច្របល់ក្រោយមរណភាពរបស់មេទ័ពគីម។ អ្នកបន្តវេនជាអ្នកកាន់អំណាចគឺជាកូនប្រុសច្បងរបស់គីម គឺង្វៀន អ៊ុង។ តែក្រោយមកអ៊ុង ត្រូវបានធ្វើឃាតជាសម្ងាត់ដោយប្អូនថ្លៃគឺ ទ្រិញ គាម ដែលក្តោបក្តាប់អំណាចក្នុងរាជការ។

គំនិតបះបោរដណ្តើមរាជ្យ

[កែប្រែ]

នៅឆ្នាំ១៥៥៦ អធិរាជ ឡេ ត្រាំងតុងចូលទីវង្គតដោយគ្មានរជ្ជទាយាត។ ទ្រិញ​ គាម មានគំនិតចង់ដណ្តើមរាជបល្ល័ង្ក តែនៅព្រួយបារម្ភពីគំនិតប្រជារាស្ត្រ។ ហេតុនេះគាត់បានសុំយោបល់ពីអតីតមន្រ្តី ង្វៀន ប៊ិញឃាម ដែលបានចូលនិវត្តន៍។ ង្វៀន ប៊ិញឃាម បានឲ្យយោបល់ថាមិនគួរដណ្តើមរាជបល្ល័ង្កពីរាជវង្សឡេទេ ទោះជារាជវង្សនេះនៅជាអាយ៉ងយ៉ាងណាក្តី។ ទ្រិញ គាម សម្រេចលើក ឡេ ឌុយបាង ជាកូនចៅជំនាន់ទី៦នៃឡេ ទ្រុយ ដែលជាព្រះរាមនៃអធិរាជ ឡេ ថៃទោឲ្យឡើងសោយរាជ្យ។ ឡេ​ ឌុយបាង tឡើងសោយរាជ្យដោយយកព្រះនាមជា ឡេ អាញ់តុង ហើយពួកស្តេចត្រាញ់ទ្រិញនៅបន្តកាន់កាប់អំណាច ដោយអធិរាជគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។

ការដណ្តើមភាពស្របច្បាប់

[កែប្រែ]

នៅឆ្នាំ១៥៧០ ទ្រិញ គាមបានទទួលមរណភាពហើយចាប់ផ្តើមមានជម្លោះរវាងកូនគាត់ទាំងពីរគឺ ទ្រីញ គយ និង ទ្រិញ ទុង។ ជាមួយគ្នានោះ កងទ័ពរាជវង្សម៉ាក់បានវាយលុកពីភាគខាងជើង ហើយទ្រិញ គយ បានចុះចូលនឹងរាជវង្សម៉ាក់។ អធិរាជឡេ អាញ់តុង បានគាំទ្រទ្រិញ គយ ជាស្តេចត្រាញ់បន្ទាប់ ហើយឃុបឃិតគ្នាដើម្បីកម្ចាត់ ទ្រិញ ទុង។ ពេលទ្រិញ តុងបានដឹងរឿងរ៉ាង អធិរាជ ឡេ អាញ់តុង និងបុត្រាទាំងបួនបានភៀសព្រះកាយបាត់។ ក្រោយមកទ្រិញ ទុង បានលើកព្រះរាជបុត្រពៅរបស់ស្តេចឡេ អាញ់ដុង គឺព្រះអង្គម្ចាស់ដាម ជាអធិរាជ ឡេ ថេតុង។ បន្ទាប់មក ទ្រិញ ទុង​ បានស្វែងរក និងចាប់ខ្លួនអធិរាជឡេ អាញ់តុង បានហើយធ្វើគតចោលទៅ។

សម្ព័ន្ធភាពទ្រិញ-ង្វៀនប្រឆាំងនឹងរាជវង្សម៉ាក់

[កែប្រែ]

ទាំងពួកទ្រិញ និងង្វៀនបានប្រកាសថារាជវង្សឡេជារាជការស្របច្បាប់តែមួយគត់គ្រប់គ្រងដៃវៀត។ នៅរយៈពេលជាបន្តបន្ទាប់ ង្វៀន ហ័ង កាន់តែក្តោបក្តាប់អំណាចនៅខេត្តភាគខាងត្បូងកាន់តែខ្លាំងឡើងៗ។ ខណៈដែលគាត់បានសហការជាមួយពួកទ្រិញប្រឆាំងនឹងពួកម៉ាក់ គាត់បានគ្រប់គ្រងតំបន់ព្រំដែនក្នុងឋានៈជាស្តេចត្រាញ់។ ជាមួយនឹងការកាន់កាប់ភាគខាងជើងចុងក្រោយ ឯករាជ្យភាពរបស់ង្វៀនកាន់តែបង្កភាពរំខានដល់ពួកទ្រិញកាន់តែខ្លាំងឡើងៗ។ នៅឆ្នាំ១៦០០ ជាមួយនឹងការឡើងសោយរាជ្យនៃអធិរាជ ឡេ គិញតុង ហ័ងបានផ្តាច់ទំនាក់ទំនងនឹងរាជការទ្រិញ តែនៅតែទទួលស្គាល់អធិរាជឡេដដែឡ។ សភាពការណ៍នេះបានបន្តរហូតដល់ហ័ងទទួលមរណភាព។[ត្រូវការអំណះអំណាង][citation needed] ជ័យជម្នះប្រវត្តិសាស្រ្តនេះរបស់ពួកទ្រិញលើពួកម៉ាក់នេះ ត្រូវបានគេនិយមយកទៅសម្តែងនៅរោងល្ខោនវៀតណាមជាទូទៅ[]

សង្រ្គាមទ្រិញ-ង្វៀន

[កែប្រែ]
គំរូនៃសំពៅចម្បាំងនៅសម័យស្តេចត្រាញ់ទ្រិញនៅក្នុងសតវត្សទិ១៧

នៅឆ្នាំ១៦២០ ក្រោយពីការឡើងសោយរាជ្យនៃអធិរាជមួយអង្គទៀតគឺ ឡេ ថាន់តុង មេដឹកនាំង្វៀនថ្មី ង្វៀន ភុកង្វៀន បានបដិសេធបង់ពន្ធទៅរាជធានីដុងដូ ដើម្បីតវ៉ានឹងរបបផ្តាច់ការទ្រិញ។ នៅឆ្នាំ១៦២៣ ទ្រិញ ទុងបានទទួលមរណភាព ហើយបន្តវេនដោយកូនប្រុសច្បងគាត់ ទ្រិញ ត្រាង។ ក្រោយពី៥ឆ្នាំនៃការចរចារយ៉ាងតឹង សង្រ្គាមរវាងពួកទ្រិញ និងង្វៀនបានផ្ទុះឡើង។ ទោះបីជាពួកទ្រិញបានគ្រប់គ្រងលើតំបន់ដែលមានប្រជាជនច្រើន ក៏ពួកង្វៀងនៅតែមានប្រៀបលើមួយចំនួនជាង។ ជាបឋម​ ពួកង្វៀងជាអ្នកទប់ទល់ ហើយមិនសូវវាយលុកទៅតំបន់ខាងលើ។ ទីពីរ ពួកង្វៀនអាចទាញយកប្រយោជន៍ពីការទាក់ទងជាមួយពួកអឺរ៉ុប ជាពិសេសពួកព័រទុយហ្កាល់ ដើម្បីផលិត កាំភ្លើងធំទំនើបៗ ជាមួយនឹងជំនួយពីវិស្វករអឺរ៉ុប (សម្រាប់លម្អិតសូមមើល អាវុធយុទ្ធសាស្រ្តនៃស្តេចត្រាញ់ង្វៀន)។ ទីបី ភូមិសាស្រ្តពួកង្វៀងបានផ្តល់អំណោយផល ដោយមានសណ្ឋានជាទំនាបអាចងាយស្រួលក្នុងការរៀបចំកងទ័ពធំ ហើយមានភាពរួមតូចនៅតំបន់ព្រំប្រទល់ដែលមានភ្នំស្ទើរតែជិតដល់សមុទ្រ។ ក្រោយពីការវាយលុក៤ខែក្រោយមក ពួកង្វៀនបានសាងសង់ខ្សែត្រៀមការពារពីរធំៗ​ ដែលលាតសន្ធឹងពីសមុទ្រទៅភ្នំ។ កំផែងទាំងនេះត្រូវបានសាងសង់នៅភាគខាងជើងក្រុង វេ (ចន្លោះទន្លេញាត់ឡេ និងសុងហួង)។ កំផែននេះមានកម្ពស់ប្រហែល២០ហ្វីត និងប្រវែង០៧ម៉ាយ។ ពួកង្វៀនបានការពារតាមកំផែងទាំងនេះ ទប់ទល់នឹងកាតវាយប្រហារពីពួកទ្រិញជាច្រើនលើកច្រើនសាររហូត ដល់ពេល ទ្រិញ តាក់ បានធ្វើកិច្ចចរចារជាមួយស្តេចត្រាញ់ង្វៀន ង្វៀន ផុកតាន់ ដែលបែងចែកវៀតណាមឲ្យពីរគ្រួសារគ្រប់គ្រង។ ការបែងចែកនេះត្រូវបានបន្តអស់រយៈពេលមួយសតវត្សជាង។ [ត្រូវការអំណះអំណាង][citation needed]

សន្តិភាពយូរអង្វែង

[កែប្រែ]
គំនូរសូត្រនៃទ្រិញ ឌិញគាន (១៧១៥–១៧៨៦) ក្នុងសតវត្សទី១៨ តាំងនៅសារមន្ទីរវិចិត្រសិល្បៈជាតិវៀតណាម។

ពួកស្តេចត្រាញ់ទ្រីញ គ្រប់គ្រងប្រទេសបានយ៉ាងល្អដោយធានានូវតំណែងអធិរាជជូនរាជវង្សឡេ។ ប៉ុន្តែពួកគេបានជ្រើសរើស និងផ្លាស់ប្តូរអធិរាជតាមអំពើចិត្ត ហើយមានសិទ្ធិក្នុងការតែងតាំងមន្រ្តីជាន់ខ្ពស់។ មិនដូចនឹងពួកស្តេចត្រាញ់ង្វៀន ដែលតែងតែច្បាំងប្រយុទ្ធជារឿយៗជាមួយ ចក្រភពខ្មែរ និង សៀម ពួកស្តេចត្រាញ់ង្វៀនតែងតែរក្សាទំនាក់ទំនងល្អជាមួយនគរជិតខាងជានិច្ច។ ក្នុងឆ្នាំ១៦៩៤ ស្តេចត្រាញ់ទ្រិញបានប្រឡូកចូលក្នុងចម្បាំងមួយនៅលាវ ដែលក្លាយជាសង្គ្រាមប្រយុទ្ធជាមួយនគរតូចៗនៅលាវ ព្រមទាំងកងទ័ពសៀមផងដែរ។ មួយទសវត្សក្រោយមក លាវបានបែកបាក់ជានគរតូចៗ៣ ដែលលើកសួយសារអាករថ្វាយទាំងវៀតណាម ទាំងសៀម។ ទ្រិញ កាន និង ទ្រិញ គួង បានព្យាយាមធ្វើកំណែទម្រង់រាជការជាច្រើន តែវាបានធ្វើឲ្យរាជការកាន់តែមានអំណាច ហើយបន្ថែមបន្ទុកលើរាស្រ្តនាំឲ្យកើតមានការមិនពេញចិត្ត។ ក្នុងកំឡុងការគ្រប់គ្រងដ៏អសមត្ថភាពរបស់ ទ្រិញ យ៉ាង ការបះបោររបស់រាស្រ្តកើតមានកាន់តែច្រើនឡើង។ បញ្ហាចម្បងនោះ គឺកង្វះដីក្នុងការធ្វើកសិកម្ម ដែលទ្រិញ យ៉ាងបានធ្វើឲ្យសភាពការណ៍កាន់តែអាក្រក់ជាមួយសកម្មភាពរបស់គាត់។ នៅក្នុងអំណាចរបស់អ្នកបន្តវេនគាត់ ទ្រិញ ដួញ គឺត្រូវបង្ក្រាបចលនាបះបោររាស្រ្ត និងកម្ចាត់ចោរដែលឆក់ប្លន់តាមស្រុកជនបទ។ [ត្រូវការអំណះអំណាង][citation needed]

ក្រុមហូឡង់ឥណ្ឌាខាងកើត បានឈប់ធ្វើពាណិជ្ជកម្មជាមួយពួកស្តេចត្រាញ់ទ្រិញចាប់ពីឆ្នាំ១៧០០។[]

ពួកស្តេចត្រាញ់ទ្រិញបានចាប់ផ្តើមដាក់ពួកអាមាត្យនៅតាមតំបន់ ដាង ងយ នៃតំបន់សណ្តទន្លេក្រហមក្នុងឋានៈជាមេដឹកនាំយោធា។ នៅតំបន់វៀតណាមខាងជើងពួកទ្រិញបានឲ្យអាមាត្យបម្រើការជាកងទ័ព និងមន្រ្តីរាជការ។ ព្រះវិហារព្រះពុទ្ធជាច្រើនមានប្រាក់ និងដីដែលបរិច្ចាកដោយអាមាត្យដែលមានទ្រព្យសម្បត្តិ និងអំណាច។ កងទ័ពសមរភូមិ ទ័ពស៊ើបការណ៍ អ្នកធ្វើរបាយការណ៍ពន្ធ និងយោធានៅខេត្តសុនណាម (ប៊ិញ ភាន)ព្រមទាំងឋានៈជាមេបញ្ជាការកងទ័ព​នៅ ថាញ់ហូ សុទ្ធសឹងតែត្រូវបានផ្តល់ឲ្យពួកអាមាត្យ។ ផ្នែកសេវាកម្មជំនួយការ យោធា រដ្ឋបាល និងក្នុងរាជបាំងសុទ្ធតែមានអាមាត្យធ្វើការ ហើយពួកគេមានស្វាមីភ័ក្រចំពោះស្តេចត្រាញ់ទ្រិញណាស់ ហើយដើរតួជាសមតានៃមន្ត្រីរាជការនិងយោធា។[] ពួកអាមាត្យត្រូវបានគេចាត់តាំងឲ្យជាអ្នកសាងសង់សំណង់ និងចៅហ្វាយខេត្តដោយ ទ្រិញ គួង។[]

ការបះបោរតៃសឺន និងការគ្រប់គ្រងតំបន់ភាគខាងត្បូង

[កែប្រែ]
ផែនទី បង្ហាញពីផែនទីនៃការបង្រួបបង្រួមភាគខាងត្បូងនៅក្នុងឆ្នាំងៀបយ៉ាវ (១៧៧៤) គូរដោយ ប៊ុយ ថេដាត់ ចៅហ្វាយខេត្តងេអាន។

សន្តិភាពយូរអង្វែងបានបញ្ចប់ជាមួយនឹងចលានាបះបោរ តៃសឺន នៅភាគខាងត្បូងប្រឆាំងនឹង ទ្រឿង ភុកលាន់ រាជនុសិទ្ធិ នៃស្តេចត្រាញ់ ង្វៀន ភុកធួន (១៧៦៥-១៧៧៧)។ ស្តេចត្រាញ់ ទ្រិញ សាម បានឃើញការបះបោរនេះជាឱកាសក្នុងការបញ្ចប់ការគ្រប់គ្រងពួកស្តេចត្រាញ់ង្វៀននៅភាគខាងត្បូង។ ជម្លោះផ្ទៃក្នុងបានធ្វើឲ្យពួកង្វៀនលើកក្មេងប្រុសអាយុ១២ឆ្នាំឲ្យកាន់អំណាច។ អំណាចពិតស្ថិតក្នុងដៃរាជានុសិទ្ធិពុករលួយ ទ្រឿង ភុកលាន់។ ដោយប្រើប្រាស់ហេតុផលនេះក្នុងការលូកដៃផ្ទៃក្នុង នៅឆ្នាំ១៧៧៤ សន្តិភាព១០០ឆ្នាំត្រូវបានបញ្ចប់ ហើយទ័ពទ្រិញបានវាយលុកក្រោមបញ្ជាការ ហ៊ង ង៉ូវភុក។

កងទ័ពទ្រិញ សាម បានធ្វើនូវអ្វីដែលពួកទ្រិញមិនធ្លាប់ធ្វើគឺកាន់កាប់រាជធានីពួកង្វៀន ភូ សួន ( ក្រុងវ៉េបច្ចុប្បន្ន)នៅដើមឆ្នាំ១៧៧៥។ ពួកទ្រិញបានសម្រុកតទៅភាគខាងត្បូង ហើយបានយកឈ្នះលើពួកតៃសឺន ធ្វើឲ្យគេសុំចុះចាញ់។ នៅពាក់កណ្តាលឆ្នាំ១៧៧៥ កងទ័ពទ្រិញ មានទាំងហ៊ង ង៉ូវភុកផង​បានឆ្លងជម្ងឺអាសន្នរោគ។ អាសន្នរោគនេះបានបង្ខំឲ្យពួកគេដកទ័ព និងទុកភាគខាងត្បូងឲ្យពួកតៃសឺនគ្រប់គ្រង។

ពួកតៃសឺន បានបន្តកាន់កាប់ទឹកដីពួកង្វៀនដែលនៅសេសសល់។ ពួកស្តេចត្រាញ់ង្វៀនបានភៀសខ្លួនទៅ ព្រៃនគរ តែសូម្បីតែក្រុងនេះក៏ត្រូវវាយបាននៅឆ្នាំ១៧៧៦ ហើយស្តេចត្រាញ់ង្វៀនត្រូវបានគេកម្ចាត់ចោលអស់។ មេដឹកនាំពួកតៃសឺន ង្វៀន ញ៉ាក់ តាំងខ្លួនជាស្តេចនៅឆ្នាំ១៧៧៨។

ចុងបញ្ចប់នៃរាជ្យរបស់ពួកទ្រិញ

[កែប្រែ]

ទ្រិញ តុង ជាកូនច្បងនៃទ្រិញ សាម មានការភ័យខ្លាចថាអំណាចនឹងធ្លាក់ក្នុងដៃប្អូនរបស់ខ្លួនគឺ ទ្រិញ កាន់ ដែលជាកូនសំណព្វចិត្តរបស់ឳពុក។ នៅឆ្នាំ១៧៨០ ទ្រិញ សាម បានធ្លាក់ខ្លួនឈឺ ហើយទ្រិញ តុង ក៍បានប្រើឱកាសនេះដើម្បីធ្វើរដ្ឋប្រហារ។ ផែនការនេះត្រូវបានគេដឹង ធ្វើឲ្យមន្រ្តីថ្នាក់ខ្ពស់ជាច្រើនដែលគាំទ្រទ្រិញ តុង ត្រូវបានយកទៅប្រហារជីវិត ហើយទ្រិញ តុង ត្រូវបានឃុំខ្លួន។

នៅឆ្នាំ១៧៨២ ទ្រិញ សាម បានទទួលមរណភាពហើយផ្ទេរអំណាចឲ្យទ្រិញ កាន៊។ ទោះជាយ៉ាងណាក៏ដោយ កាលនោះ ទ្រិញ កាន់ មានអាយុត្រឹមតែប្រាំឆ្នាំប៉ុណ្ណោះ អ្នកគ្រប់គ្រងពិតប្រាកដគឺ ហ័ង ងូភុក ដែលជាកូនចិញ្ចឹមរបស់ ហ័ង ឌិញបាវ ដែលត្រូវបានតែងតាំងដោយទ្រិញ សាម ជាជំនួយការរបស់ទ្រិញ កាន់។ ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី ​ទ្រិញ កាន់​ ឡើង​គ្រង​រាជ្យ ទ្រិញ ​តុង​បាន​ឃុបឃិត​ជាមួយ​កង​ទ័ព​ខេត្ត​ទាំង​បី ( Vietnamese: Tam phủ quân) ដើម្បីសម្លាប់ ហ័ង ឌិញបាវ ហើយទម្លាក់ទ្រិញ កាន់ ពីដំណែង។ ទោះយ៉ាងណាក្តី ដោយសារតែទ្រិញ តុង ជាប់ជំពាក់គុណកងទ័ព គាត់មិនអាចគ្រប់គ្រងលើពួកគេបានទេ។ កងទ័ពបានដោះលែង ឡេ ឌុយគី ជាបុត្រនៃព្រះអង្គម្ចាស់ឡេ ឌុយវី ដែលត្រូវបានទ្រិញ សាម ធ្វើគត់នៅឆ្នាំ១៧៧១ ហើយបានបង្ខំអធិរាជ ឡេ ហៀនតុង ឲ្យតែងតាំងគី ជាអ្នកស្នងរាជ្យ។

បន្ទាប់ពីការស្លាប់របស់ហ័ង ឌិញបាវ មន្ត្រីក្រោមឱវាទរបស់គាត់នៅ ខេត្ត ងេអាន គឺ ង្វៀន ហ៊ូឈិញ បានចុះចូលជាមួយពួកតៃសឺន។ គាត់ត្រូវបានស្វាគមន៍ដោយស្តេចនៃពួកតៃសឺន ហើយបានក្លាយជាមេទ័ពនៅក្នុងជួរកងទ័ពរបស់ពួកគេ។ នៅរដូវក្តៅឆ្នាំ១៧៨៦ ង្វៀន ញ៉ាក់ ដែលចង់ដណ្តើមយកទឹកដីរបស់ពួកង្វៀងមកវិញដែលបាត់បង់ទៅពួកទ្រិញកាលពីឆ្នាំ១៧៧៥ បានបញ្ជាឱ្យប្អូនប្រុសរបស់គាត់ ង្វៀន ហ៊្វូវ និង ង្វៀន ហ៊ូឈិញ ឲ្យវាយលុកស្តេចត្រាញ់ទ្រិញ ប៉ុន្តែបានព្រមានពួកគេកុំឱ្យឆ្ពោះទៅភាគខាងជើង។ បន្ទាប់ពីដណ្តើមបាន ភូសួន ង្វៀន ហ៊ូឈិញ បានបញ្ចុះបញ្ចូល ង្វៀន ហ៊្វូវ ឱ្យផ្តួលរំលំពួកស្តេចត្រាញ៉ទ្រិញ ក្រោមបដា "បំផ្លាញទ្រិញ និងជួយឡេ ( Vietnamese: Diệt Trịnh phù Lê) ដែលនឹងទទួលបានការគាំទ្រពីប្រជាជននៅភាគខាងជើង។ កងទ័ពទ្រិញ និងទ័ពខេត្តទាំងបី ត្រូវទទួលបរាជ័យយ៉ាងឆាប់រហ័ស។ ទ្រិញ តុង បានធ្វើអត្តឃាត។ អធិរាជកាញ់ ហុង បានចូលទីវង្គតដោយព្រះជន្មចាស់ជរានៅពេលបន្តិចក្រោយមក ហើយឡេ ឌុយគី (អធិរាជឆៀវ ថុង) បានឡើងស្នងរាជ្យបន្ត។

ង្វៀន ញ៉ាក់ បន្ទាប់ពីបានឮពីការមិនស្តាប់បង្គាប់របស់ ង្វៀន ហ៊្វៀន បានប្រញាប់នាំទ័ពទៅកាន់ថាំងឡុង ហើយបញ្ជាឱ្យកងទ័ពតៃ សឺន ទាំងអស់ដកខ្លួនចេញ។ ពួកគេមានចេតនាទុក ង្វៀន ហ៊ូឈិញ ពីក្រោយ។ ឈិញ​បាន​ដេញ​តាម​ពួក​គេពីក្រោយ ហើយ​បន្ទាប់​មក​ស្នាក់​នៅ​ស្រុក​កំណើតគាត់នៅ​ខេត្ត ងេអាន ។

ការលុកលុយរបស់ពួកតៃសឺន និងការដកខ្លួនភ្លាមៗបានបណ្តាលឱ្យមានការខ្វះអំណាចដ៏ធំមួយនៅភាគខាងជើង។ ទ្រិញ ឡេ ជាប្អូនប្រុសរបស់ទ្រិញ សាម ដោយមានការគាំទ្រពី ដួង ត្រុងតេ បានលើកទ័ពចូលទៅក្នុងថាំងឡុង ហើយបង្ខំអធិរាជឆៀវ ថុង ឱ្យតែងតាំងគាត់ជាឧបរាជ ដែលនឹងធ្វើឱ្យគាត់ក្លាយជាស្តេចត្រាញ់ទ្រិញ ។ ព្រះចៅអធិរាជឆៀវ ថុង មិនចង់ដំឡើងអំណាចស្តេចត្រាញ់ទ្រិញឡើងវិញទេ ដូច្នេះទ្រង់បានបដិសេធសំណើរបស់ឡេ។ ក្នុងពេលជាមួយគ្នានោះ ទ្រិញ បុង កូនប្រុសរបស់ ទ្រិញ យ៉ាង ក៏លើកទ័ពចូលក្រុងថាំងឡុង។ ដួង ត្រុងតេ គិតថា ទ្រិញ ឡេជាមនុស្សគ្មានប្រជាប្រិយភាព ហើយបានចុះចូលនឹងភាគីរបស់បុង និងបានជួយគាត់កម្ចាត់ទ្រិញ ឡេ។ មេទព័ល្បីឈ្មោះ ហ័ង ផុងកូ និងឌិញ តិចញួង ក៏បានចូលរួមជាមួយបក្សពួករបស់ទ្រិញ បុង ហើយបានគាបសង្កត់ព្រះចៅអធិរាជ ឱ្យប្រគល់ងារជាព្រះអង្គម្ចាស់ទៅគាត់ ទីបំផុតអធិរាជបានយល់ព្រមដោយស្ទាក់ស្ទើរ។ បន្ទាប់មក ទ្រង់បានផ្ញើសំណើទៅ ង្វៀន ហ៊ូឈិញ ដែលបានលើកទ័ពយ៉ាងច្រើននៅក្នុងស្រុករបស់គាត់ ឱ្យមកជួយអធិរាជម្តងទៀត។ ង្វៀន ហ៊ូឈិញ ស្តាប់បង្គាប់ហើយ​ធ្វើដំណើរទៅ​ទិស​ខាង​ជើង វាយ​ឈ្នះ​កងទ័ព​ទ្រិញ​ក្នុង ​ខេត្តថាញ់ហោ ។ ទ្រិញ បុង បានឮដំណឹងនេះ ក៏ដកទ័ពទៅ ស្រុកយ៉ាឡាម ជាមួយ ដួង ត្រុងតេ ឌិញ តិចញួង និងហ័ង ផុងកូ បានដកថយទៅ ហាយឌឿង និង សឺនថាយ រៀងៗខ្លួន។ អធិរាជឆៀវ ថុង បានដុតបំផ្លាញរាជវាំងរបស់ពួកទ្រិញ។

អំពាវនាវឱ្យដាក់ទណ្ឌកម្ម ង្វៀន ហ៊ូឈិញ ដែលជាបញ្ជាការ [លោកឌុច] ប៊ិញ ដោយ ឡេ ហ៊ុយដាវ ដែលជាអ្នកស្មោះស្ម័គ្រ របស់ទ្រិញ បុង

ប៉ុន្មានខែបន្ទាប់មក ង្វៀន ហ៊ូឈិញ បានវាយប្រហារទ្រិញ បុង និងបក្សពួកជាច្រើនលើកជាច្រើនសារ។ គាត់បានចាប់ និងប្រហារជីវិត ដួង ត្រុងតេ និង ហ័ង ផុងកូ។ ទ្រិញ បុង បន្ទាប់មកបានជ្រកកោននៅជំរុំរបស់ ឌិញ តិចញួង។ ង្វៀន ហ៊ូឈិញ បានរៀបចំការវាយលុកដ៏ធំមួយ ហើយបានកម្ចាត់ ទ្រិញ បុង ទាំងស្រុងនៅរដូវស្លឹកឈើជ្រុះឆ្នាំ១៧៨៧។ ឌិញ តិចញួង និងទ្រិញ បុង បានរត់ភៀសខ្លួន ហើយបានបញ្ចប់ជាផ្លូវការនូវការគ្រប់គ្រងរបស់ស្តេចត្រាញ់ទ្រិញជាង ២០០នាក់។

ក្រោយមក នៅពេលដែល កងទ័ពឆេង បានកាន់កាប់ថាំងឡុង ទ្រិញ បុង បានប្រគល់ខ្លួនឲ្យអធិរាជឆៀវ ថុង។ គាត់​ត្រូវ​បាន​​លើក​លែង​ទោស ប៉ុន្តែ​ត្រូវ​បាន​គេ​ទម្លាក់​ឋានៈ​ទៅ​ជា ​លោកឌុចនៃ វេ ឌិច ( Huệ Địch công )។ បន្ទាប់ពីការបរាជ័យរបស់ពួកឆេង នៅដើមឆ្នាំ១៧៨៩ ទ្រិញ បុង បានភៀសខ្លួនទៅកាន់តំបន់ភាគខាងលិចនៃប្រទេស ដោយបានប្រកាសខ្លួនឯងថាជាស្តេចត្រាញ់ ហើយបានរៀបចំកងទ័ពតស៊ូប្រឆាំងនឹងពួកតៃសឺន។ គាត់បានស្លាប់នៅដើមឆ្នាំ១៧៩១។ []

បន្ទាប់ពីអធិរាជ យ៉ាឡុង បានបង្កើត រាជវង្សង្វៀន នៅឆ្នាំ១៨០២ ព្រះអង្គបានលើកលែងទោសដល់ត្រកូលទ្រិញ និងអនុញ្ញាតឱ្យកូនចៅរបស់ពួកគេគោរពបូជាបុព្វបុរសរបស់ពួកគេ។

ទំនាក់ទំនងការបរទេសរបស់ទ្រិញ

[កែប្រែ]
ផែនទីនៃប្រទេសវៀតណាមក្នុងសតវត្សទី១៨ បោះពុម្ពដោយក្រុមហ៊ុនហូឡង់នៅទីក្រុង អាំស្ទែដាម ប្រហែលឆ្នាំ១៧៦០។

នៅឆ្នាំ១៦២០ អ្នកផ្សព្វផ្សាយសាសនាជនជាតិបារាំង ឈ្មោះ អាឡិចសង់ ដឺរ៉ូដ បានមកដល់ប្រទេសវៀតណាមដែលគ្រប់គ្រងដោយពួកទ្រិញ។ គាត់បានមកដល់កន្លែងបេសកកម្មមួយដែលត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងហាណូយប្រហែលតាំងពីឆ្នាំ១៦១៥។ [] បព្វជិតនេះ គឺជាបុគ្គលសំខាន់មួយរូបទាក់ទងនឹងទំនាក់ទំនងរវាងអឺរ៉ុប និងវៀតណាម។ គាត់បានទទួលអ្នកចូលសាសនារាប់ពាន់នាក់ បានបង្កើតអក្សរសម្រាប់សរសេរភាសាវៀតណាមដោយប្រើកំណែដែលបានកែប្រែនៃអក្ខរក្រមអឺរ៉ុប និងបានសាងសង់ព្រះវិហារជាច្រើន។ ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ១៦៣០ ស្តេចត្រាញ់ទ្រិញថ្មី ទ្រិញ ត្រាង បានសម្រេចចិត្តថា លោកឳ ដឺ រ៉ូដស៍ ជាតំណាងឱ្យការគំរាមកំហែងដល់សង្គមវៀតណាម ហើយបង្ខំឱ្យគាត់ចាកចេញពីប្រទេស។ ចាប់ពីចំណុចនេះមក ស្តេចត្រាញ់ទ្រិញបានព្យាយាមម្ដងម្កាលដើម្បីបង្រ្កាប គ្រិស្តសាសនា នៅវៀតណាមដោយជោគជ័យកម្រិតមធ្យម។ នៅពេលដែលពួកង្វៀនបានប្រើប្រាស់កាណុងព័រទុយហ្គាល់ដោយជោគជ័យ ដើម្បីការពារកំផែងរបស់ពួកគេ ពួកទ្រិញបានទាក់ទងជាមួយហូឡង់។ ហូឡង់សុខចិត្តលក់កាណុងទំនើបទៅឱ្យពួកទ្រិញ។ ជនជាតិហូឡង់ និងក្រោយមកជនជាតិអាឡឺម៉ង់ បានបង្កើតប៉ុស្តិ៍ពាណិជ្ជកម្មនៅ ទីក្រុងហាណូយ ។ ក្នុងមួយរយៈពេលនេះ ពាណិជ្ជកម្មហូឡង់ទទួលបានផលចំណេញ ប៉ុន្តែបន្ទាប់ពីសង្គ្រាមជាមួយពួកង្វៀនបានបញ្ចប់នៅឆ្នាំ១៦៧៣ តម្រូវការអាវុធរបស់អឺរ៉ុបបានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ នៅឆ្នាំ ១៧០០ ប៉ុស្តិ៍ពាណិជ្ជកម្មហូឡង់និងអង់គ្លេសបានបិទជារៀងរហូត។ ពួកទ្រិញមានការប្រយ័ត្នប្រយែងក្នុងទំនាក់ទំនងរបស់ពួកគេជាមួយ រាជវង្សមិង និង ពួកម៉ាន់ជូ ដែលដឹកនាំដោយ រាជវង្សឆេង នៃប្រទេសចិន។ ខុសពីពួកស្តេចត្រាញ់ង្វៀន ដែលសប្បាយចិត្តនឹងទទួលយកជនភៀសខ្លួនមិង ជាច្រើនចូលទៅក្នុងទឹកដីរបស់ពួកគេ ពួកទ្រិញមិនបានធ្វើដូច្នេះទេ។ នៅពេលដែលរាជវង្សឆេង បានវាយដណ្តើមយកមិង ហើយដូច្នេះបានពង្រីកព្រំប្រទល់នៃចក្រភពឆេង ទៅកាន់ប្រទេសវៀតណាមខាងជើង ពួកទ្រិញ បានចាត់ទុកពួកគេដូចជាពួកអធិរាជមិងដូចគ្នា គឺគេផ្ញើសួយសារអាករ និងទទួលបានការទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរឆេង។ រាជវង្សឆេងបានធ្វើអន្តរាគមន៍ពីរដងក្នុងការគ្រប់គ្រងរបស់ស្តេចត្រាញ់ទ្រិញ ម្តងនៅឆ្នាំ១៥៣៧ និងម្តងទៀតនៅឆ្នាំ១៧៨៨។ ទាំងពីរលើកនេះ ឆេងបានបញ្ជូនកងទ័ពទៅភាគខាងត្បូង ដោយសារតែមានការស្នើសុំជំនួយជាផ្លូវការពីអធិរាជឡេ ហើយការអន្តរាគមន៍ទាំងពីរលើកមិនបានសម្រេច។[ត្រូវការអំណះអំណាង]

ការវាយតម្លៃ

[កែប្រែ]

ពួកស្តេចត្រាញ់ទ្រិញ ជាអ្នកគ្រប់គ្រងភាគច្រើនមានភាព ឆ្លាតវៃ មានសមត្ថភាព ឧស្សាហ៍ព្យាយាម និងជាអ្នកគ្រប់គ្រងដែលមានអាយុវែង។ ទម្រង់រដ្ឋាភិបាលពីរខុសពីធម្មតាដែលពួកគេបានបង្កើតឡើងក្នុងរយៈពេលពីរសតវត្សគឺជាការឆ្លើយតបប្រកបដោយភាពច្នៃប្រឌិតចំពោះឧបសគ្គខាងក្នុង និងខាងក្រៅចំពោះការគ្រប់គ្រងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេខ្វះទាំងអំណាច និង សិទ្ធិអំណាចខាងសីលធម៌ ដើម្បីដោះស្រាយភាពផ្ទុយគ្នាដែលមាននៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ពួកគេដោយគ្មានការគ្រប់គ្រង។ ( សព្វវចនាធិប្បាយប្រវត្តិសាស្រ្តអាស៊ី "The Trinh Lords") ។

ពួកទ្រិញ​ ទំនងជាបានបាត់បង់ប្រជាប្រិយភាពស្ទើរតែទាំងអស់នៅពាក់កណ្តាលចុងក្រោយនៃសតវត្សទី១៨។ ខណៈពេលដែលពួកស្តេចត្រាញ់ង្វៀន ឬយ៉ាងហោចណាស់ ង្វៀន អាញ់ ទទួលបានការគាំទ្រយ៉ាងច្រើន ខណៈដែលការព្យាយាមម្តងហើយម្តងទៀតរបស់គាត់ដើម្បីដណ្តើមអំណាចនៅភាគខាងត្បូងបង្ហាញថា មិនមានការគាំទ្រពួកទ្រិញនៅភាគខាងជើងបន្ទាប់ពី ពួកតៃសឺនឡើងកាន់អំណាចនោះទេ។ []

បញ្ជីនៃស្តេចត្រាញ់ទ្រិញ

[កែប្រែ]
បញ្ជីនៃស្តេចត្រាញ់ទ្រិញ
ឈ្មោះ រូបភាព អាយុ ឆ្នាំគ្រប់គ្រង ព្រះចៅអធិរាជ ឋានៈខ្ពស់បំផុត ឈ្មោះផ្នូរ មរណនាម
ទ្រិញ គាម

鄭檢

១៥០៣–១៥៧០ ១៥៤៥–១៥៧០ Trang Tông

Trung Tông

Anh Tông

Thái quốc công

太國公

Thế Tổ

世祖

Minh Khang Nhân Trí Vũ Trinh Hùng Lược Thái vương

明康仁智武貞雄畧太王

ទ្រិញ កយ

鄭檜

?-១៥៨៤ ១៥៧០

(៦ខែ)
Anh Tông Tuấn Đức hầu

俊德侯

ទ្រិញ ទុង

鄭松

១៥៥០–១៦២៣ ១៥៧០–១៦២៣ Anh Tông

Thế Tông

Kính Tông

Thần Tông

Bình An vương

平安王

Thành Tổ

成祖

Cung Hoà Khoan Chính Triết vương

恭和寬正哲王

ទ្រិញ ត្រាង

鄭梉

១៥៧៧–១៦៥៧ ១៦២៣–១៦៥៧ Chân Tông

Thần Tông

Thanh vương

清王

Văn Tổ

文祖

Nghị vương

誼王

ទ្រិញ តាក់

鄭柞

១៦០៦–១៦៨២ ១៦៥៧–១៦៨២ Thần Tông

Huyền Tông

Gia Tông

Hy Tông

Tây vương

西王

Hoằng Tổ

弘祖

Dương vương

陽王

ទ្រិញ កាន់

鄭根

១៦៣៣–១៧០៩ ១៦៨២–១៧០៩ Hy Tông

Dụ Tông

Định vương

定王

Chiêu Tổ

昭祖

Khang vương

康王

ទ្រិញ គួង

鄭棡

១៦៨៦–១៧២៩ ១៧០៩–១៧២៩ Dụ Tông

Duệ Tông

An vương

安王

Hi Tổ

禧祖

Nhân vương

仁王

ទ្រិញ យ៉ាង

鄭杠

១៧១១–១៧៦២ ១៧២៩–១៧៤០ Duệ Tông

Thuần Tông

Ý Tông

Uy vương

威王

Dụ Tổ

裕祖

Thuận vương

順王

ទ្រិញ ដុញ

鄭楹

១៧២០–១៧៦៧ ១៧៤០–១៧៦៧ Ý Tông

Hiển Tông

Minh vương

明王

Nghị Tổ

毅祖

Ân vương

恩王

ទ្រិញ សាម

鄭森

១៧៣៩–១៧៨២ ១៧៦៧–១៧៨២ Hiển Tông Tĩnh vương

靖王

Thánh Tổ

聖祖

Thịnh vương

盛王

ទ្រិញ កាន់

鄭檊

១៧៧៧–១៧៨២ ១៧៨២

(១ខែដាង ធីវេ ជារាជនុសិទ្ធិ)
Hiển Tông Điện Đô vương

奠都王

ទ្រិញ តុង

鄭棕

១៧៦៣–១៧៨៦ ១៧៨២–១៧៨៦ Hiển Tông Đoan Nam vương

端南王

Linh vương

靈王

ទ្រិញ បុង

鄭槰

១៧៤៩–១៧៩១ ១៧៨៦–១៧៨៧ Chiêu Thống Yến Đô vương

晏都王

តាមទំនៀមទម្លាប់ ទ្រិញ ទុង​ ត្រូវបានចាត់ទុកថាជា “ ម្ចាស់ ” ទីមួយ ប៉ុន្តែគ្រួសារ ទ្រិញ បានកាន់អំណាចយ៉ាងច្រើនចាប់តាំងពី ទ្រិញ គាម។

សូម​មើល​ផង​ដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Knosp, Gaston (1902). "Das annamitische Theater". Globus 82 (1): 11–15. ISSN 0935-0535.
  2. Anh Tuan, Hoang. "Letter from the King of Tonkin concerning the termination of the trading relation with the VOC, 10 February 1700". Arsip Nasional Republik Indonesia. Archived from the original on 6 មេសា 2023. Retrieved 10 តុលា 2023.
  3. Antoshchenko, Vladimir (2002). "THE TRINH RULING FAMILY IN VIETNAM IN THE 16TH – 18TH CENTURIES". Asian and African Studies 11 (2): 161–168.
  4. A History of the Vietnamese. 2013. p. 351. ល.ស.ប.អ. 978-1107244351. https://books.google.com/books?id=6UHi9JXNokEC&pg=PA351.  Alt URL
  5. Hoàng Xuân Hãn, Phe chống đảng Tây Sơn ở Bắc với tập "Lữ Trung Ngâm" (The anti-Tây Sơn factions in the north and the "Lữ Trung Ngâm" collection), Tập san Sử Địa, 1971–1972.
  6. Tigers in the Rice by W. Sheldon (1969), p. 26.
  7. Vietnam, Trials and Tribulations of a Nation D. R. SarDesai, pg. 39, 1988

តំណ​ភ្ជាប់​ខាងក្រៅ

[កែប្រែ]