ស្រុកពញាក្រែកនៅឆ្នាំ១៩៩៨ ខែ៣ ថ្ងៃទី៣ មានប្រជាជនសរុប123,879[១]ហើហនៅឆ្នាំ២០០៨មាន135,318[២]ជាស្រុកដែលធំមួយដែលសព្វថ្ងៃស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ[៣]។
ដែលមានចំនួន ៨ ឃុំ ៖
ឃុំដូនតី
ឃុំកក់
ឃុំកណ្តោលជ្រុំ
ឃុំកោងកាង
ឃុំក្រែក
ឃុំពពេល
ឃុំត្រពាំងផ្លុង
ឃុំវាលម្លូល
ក្ប្រជាជនដែលរស់នៅក្នុងឃុំនោះភាគច្រើនជាកសិករ ប្រកបរបរកសិកម្ម។ប្រជាជន៨០%ជាអ្នកដែលបានទទួលការសិក្សារៀនសូត្រច្រើនហើយ ២០% ពួកគាត់ឈប់សិក្សាដើម្បីជួយរកប្រាក៉ចំណូលសម្រាប់គ្រួសារព្រោះដោយសារតែការខ្វះខាតថវិការ សិក្សារៀនសូត្រ។និងទៅធ្វើការ នៅទីឆ្ងាយដូចជាកម្មករចម្ការកៅស៊ូ និង សីុឈ្នួលធ្វើការសំណង់ និងការងារផ្សេងៗទៀត ។ ហើយពួកគាត់តែងសីុឈ្នួលច្រូតកាត់ តាមរដូវ និង សីុឈ្នួលធ្វើការនៅចម្ការម្រេចផងដែរ។ស្រុកពញាក្រែកនេះផងដែរមាន សាលារៀន មន្ទីពេទ្យ គ្រីះស្ថានអប់រំ និងមជ្ឈមណ្ឌលនានា នៅតាមភូមិគ្រប់គ្រាន់។
= ទីតាំងភូមិសាស្រឃុំត្រពាំងផ្លុងភូមិច្រករំសេវ
ស្រុកពញាក្រែក (អង់គ្លេស: $ District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តត្បូងឃ្មុំ ដែលមានរដ្ឋបាល ៨ឃុំ និង ១៥០ភូមិ÷
ស្រុកពញាក្រែក | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
២៥០៥០១ | ឃុំដូនតី | Dountei Commune | ២១ |
២៥០៥០២ | ឃុំកក់ | Kak Commune | ២៣ |
២៥០៥០៣ | ឃុំកណ្ដោលជ្រុំ | Kandaol Chrum Commune | ២៥ |
២៥០៥០៤ | ឃុំកោងកាង | Kaong Kang Commune | ១៦ |
២៥០៥០៥ | ឃុំក្រែក | Kraek Commune | ៣៣ |
២៥០៥០៦ | ឃុំពពេល | Popel Commune | ១០ |
២៥០៥០៧ | ឃុំត្រពាំងផ្លុង | Trapeang Phlong Commune | ១៤ |
២៥០៥០៨ | ឃុំវាលម្លូរ | Veal Mlu Commune | ៨ |
ចំនួនភូមិសរុប | ១៥០ |
(អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។។ ប្រវត្តិសាស្រ្ត តាំងពីដើមមកប្រជាជនស្រុកពញាក្រែក ជាកម្មករចម្ការកៅស៊ូរដ្ធ និងប្រកបរបរធ្វើស្រែឡើងត្នោត។ល។
រូបសំណាកហ្លួងព្រះស្ដេចកន ជិះសេះបាញ់ធ្នូ បានតាំងនៅវត្តព្រៃអង្គរក្នុង ភូមិនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចម្ងាយ១៦,៥គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ។ រូបសំណាកស្តេចកន ជិះសេះបាញ់ធ្នូ បើតាមឯកសារពីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកននេះ គឺជាអតីតរាជធានីអាណាចក្រខ្មែរមុនសម័យអង្គរ។ ក្រោយមកនៅសតវត្សទី១៦ ក្នុងរជ្ជកាលស្តេចកន (ព្រះបាទស្រីជេដ្ឋា) ក៏បានយកតំបន់នេះធ្វើជារាជធានីម្តងទៀត ដោយមានឈ្មោះថា ក្រុងស្រឡប់ពិជ័យបន្ទាយព្រៃនគរ ឬហៅថា «បន្ទាយព្រៃនគរ» មានទំហំ២,៥គីឡូម៉ែត្រការ៉េ។ រីឯការសាងសង់រូបសំណាកស្ដេចកននេះ គឺដើម្បីឧទ្ទិសដល់ស្នាព្រះហស្តរបស់ព្រះអង្គ។ ខ្លោងទ្វារចូលវត្តព្រៃអង្គរក្នុងចំណែកឯ ព្រះតេជគុណ មុំ កុសល គ្រូសូត្រនៅវត្តព្រៃអង្គរក៏បានលើកឡើងស្រដៀងគ្នាដែរ។ ព្រះតេជគុណ មានសង្ឃដីកាថា៖ "រូបសំណាកស្តេចកន ត្រូវបានគេកសាងឡើងថ្មីនេះទេ នៅចុងឆ្នាំ២០០៦ ឬដើមឆ្នាំ២០០៧។ ខាងមគ្គទេសក៍ទេសចរណ៍ បានស្រាវជ្រាវឃើញថា កន្លែងនេះជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រស្តេចកន អញ្ចឹងគេសាងសង់រូបនេះឡើង ដើម្បីឧទ្ទិសដល់ព្រះស្តេចកន ក៏ដូចជាកសាងឡើង ដើម្បីជាភស្តុតាងឲ្យកុលបុត្រកូនខ្មែរស្គាល់ថា រូបព្រះស្តេចកនយ៉ាងម៉េច ហើយគាត់ខ្លាំងពូកែប៉ុណ្ណា។ ដូច្នេះហើយ បានជាគេក៏សាងរូបហ្នឹង នៅកន្លែងនេះ”។ ព្រះបាទស្រីជេដ្ឋា (ព្រះស្ដេចកន) គឺជាស្ដេចខ្មែរមួយអង្គសោយរាជ្យនៅរាជធានីស្រឡប់ពិជ័យព្រៃនគរ ចាប់តាំងពីគ្រិស្តសករាជ ១៥១២ - ១៥២៥។ ព្រះអង្គ ជាអង្គក្សត្រដែលមានបុណ្យបារមី មានទឹកចិត្តក្លាហាន មានថ្វីដៃគ្មានគូប្រៀប និងមានប្រាជ្ញាភ្លឺថ្លាមោះមុត។ ក្នុងព្រះរាជកិច្ចដឹកនាំ ព្រះអង្គបានធ្វើឲ្យវិស័យវប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច មានការអភិវឌ្ឍក្រៃលែង ហើយបានបោះរូបិយវត្ថុប្រាក់ស្នឹង និងមានមាសសន្លឹកចាយលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រកម្ពុជា៕ កាលពីដើមឡើយស្រុកពញាក្រែកជាស្រុកមួយដែលស្ថិតក្នុងខេត្តកំពង់ចាមមានផ្ទៃដីសរុប9,799km[៤]តែក្រោយមកត្រូវបានកាត់ចូលខេត្តត្បូងឃ្មុំវិញ [៥] ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងដោយយោងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែលធ្វើនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានចេញប្រកាសនៅដើមខែមករា ឆ្នាំ២០១៤។ ខេត្តនេះត្រូវបានបង្កើតឡើងដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន ៦ ពីខេត្តកំពង់ចាមគឺ ។ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់។
បញ្ជីផ្សារក្នុងស្រុក៖
សេដ្ធកិច្ចនៅស្រុកពញាក្រែកប្រជាជនប្រកបររបរជាកសិករ ។ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមានជីវភាពគ្រប់គ្រាន់ព្រោះពួកគាត់ភាគច្រើនបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកសិករកម្មករ ធ្វើការអោយគេ ដូចជា កម្មករច្រូត កាត់ សំណង់ ចម្ការកៅស៊ូ និង កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។
ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។
នៅទីនោះអាកាសធាតុគឺអំណោយផលវល្អមិនក្តៅខ្លាំងហើយមានភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំឡើយ។
ទេសចរណ៍ ភូមិអភិវឌ្ឍន៍សម្ដេចហេងសំរិន ចម្ការកៅស៊ូជំនាន់បារាំង កាសុីណូ ស្ពានដែកនិងរមណីយដ្ធានសប្បនិមិត្តជាច្រើនទៀតដែលអភិវឌ្ឍន៍ជាទីចាប់អារម្មណ៍។
|
|